មាតុភូមិ និងសាវតា

សេរីភាវូបនីយកម្ម និងសកលភាវូបនីយកម្មពាណិជ្ជកម្មបានធ្វើឲ្យចរន្តផលិតផល និងសេវាកម្មជាសកល ចរាចរណ៍ផ្លាស់ប្តូរទៅវិញទៅមក និងគ្រប់ទីកន្លែង។ ជ្រុងមួយនៃអាជីវកម្មសេវាកម្មម្ហូបអាហារ ក៍បានបំលាស់ទីហូរ និងសម្រុកជ្រៀតចូលសាយភាយទៅវិញទៅមក និងរីកដុះដាលយ៉ាងឆាប់រហ័សផងដែរ។

ប្រទេសកម្ពុជាក្នុងចរន្តនេះ ផលិតផល និងសេវាកម្មនានាដែលជារបស់ជាតិហាក់មិនសូវចាប់អារម្មណ៍ ខ្វះការលើកស្ទួយជ្រំជ្រែង ក្នុងនោះរួមទាំងវិស័យចំណីអាហារ អាហារដ្ឋាន ពិសេសម្ហូបអាហារ ដែលប្រើប្រាស់ផ្សំ ឡើងស្ទើរតែទាំងស្រុងនូវវត្ថុធាតុដើមជាតិ និងមានលក្ខណៈប្រពៃណីជាតិត្រូវបានមើលរំលង។

បុព្វបុរសដូនតាយើងដែលបានចងក្រងបន្សល់ទុកឲ្យនូវម្ហូបអាហារតំបន់ត្រូពិចដ៍ល្អប្រពៃ ចាប់តាំងពីសម័យមុនអង្គរ សម័យអង្គរ បន្តរហូតដល់បច្ចុប្បន្ន និងទៅអនាគត ជាប្រភេទអាហារការពាររាងកាយ និងត្រូវបានវេជ្ជបណ្ឌិតល្បីនានាចង្អុលណែនាំទៀតផង។

ក្នុងបរិបទនេះ និងដោយមើលឃើញពីគុណតម្លៃរបស់បុព្វបុរសដូនតាយើង ចរន្តនៃការប្រែប្រួលនៃការ គិតគូរពីសុខមាលភាព ការប្រមូលផ្តុំអ្វីៗដែលមានស្រាប់នៃជំនាញឯកទេសក្នុងវិស័យម្ហូបអាហារ-អាហារដ្ឋាន  និង ការកំណត់យកអតិថិជនគោលដៅប្រាកដច្បាស់ អាហាដ្ឋាន(ប្រពៃណីជាតិខ្មែរ)ពិតប្រាកដមួយ ក៍បានប្រសូត្រចេញ បានជារូបរាងឡើងក្រោមឈ្មោះថា [ មាតុភូមិ ]

[ មាតុភូមិ ® ] បានបង្កើតឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦(១៦/៦/១៦) និងបានចុះបញ្ជីការ ស្របច្បាប់ នៃម៉ាកកម្មសិទ្ធបញ្ញា​មានឈ្មោះថា៖ [ មាតុភូមិ ®ប្រហុក & គ្រឿងអន្លក់ ] និងបានការពាររក្សាសិទ្ធិលើ ម៉ាកយីហោ និងនិមិត្តសញ្ញា  លេខៈKH/69883/D/16 ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដោយនាយកដ្ឋាន កម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ។

[ មាតុភូមិ ® ] ជានិមិត្តសញ្ញាតែមួយគត់ដែលមាន៖ ឈ្មោះ ផលិតផលម្ហូប សេវាកម្ម រចនាបទ សិល្បៈ និងការប្រើប្រាស់អក្សរជាភាសារជាតិខ្មែរ ព្រមទាំងការប្រើប្រាស់វត្ថុធាតុដើមជាធាតុផ្សំ(មុខចូល) ថ្មីស្រស់បែប ធម្មជាតិ និងជារបស់ខែ្មសុទ្ធសាត។

លោកស្រី មាស ផាន្នីដា ដែលជាអ្នកឯកទេសម្ហូបប្រពៃណីជាតិខ្មែរមួយរូបគឺជាអ្នកស្ថាបនិកផ្តួចផ្តើម និងជាម្ចាស់ម៉ាកយីហោ-និមិត្តសញ្ញា និងការរួមកំលាំងសាមគ្កីជាមួយក្រុមការងារ សុឆន្ទៈជាតិខ្មែរមួយចំនួនទៀត។ គំនិតផ្តួចផ្តើមថ្មី និងទស្សនាទានដែលបានចងក្រងឡើងជាកញ្ចប់អាជីវកម្មលើវិស័យអាហារដ្ឋានមួយ ដែលមាន លក្ខណៈគ្រួសារ ព្រមទាំងការផ្សាភ្ជាប់ទៅកាន់អតិថិជនគោលដៅជាខ្មែរតាមរបៀបជាអភិក្រមសាមញ្ញ និងមានលក្ខណៈ ប្រពៃណីជាតិបំផុត។

[ មាតុភូមិ ® ] ក្រៅពីអាជីវកម្មគឺមានគោលបំណង និងគោលដៅចូលរួមក្នុងសង្គមជាតិតាមរយៈបរិ​ការ ណែនាំប្រជាពលរដ្ឋឲ្យងាកត្រឡប់មកបរិភោគនូវអាហារការពាររាង្គកាយ  និងការលើកកម្ពស់សុខមាលភាព​សង្គម ព្រមទាំងគំនិតចូលរួមថែរក្សាលើកស្ទួយវប្បធម៌ នៃមរតកម្ហូបប្រពៃណីជាតិ។

បេសសកម្ម

[ មាតុភូមិ ® ] កំពុងមានបេសសកម្មតាមរយៈផលិតផល និងសេវារបស់ខ្លួនដូចជាៈ

  • បម្រើមហាជនលើវិស័យអាហាដ្ឋាន ពិតប្រាកដច្បាស់លើម្ហូបប្រពៃណីជាតិ សម្រាប់អាហារថ្ងៃត្រង់ និង អាហារពេលល្ងាច
  • បម្រើមហាជននូវអាហាររ៉ែខនិច បែបធម្មជាតិ ថ្មីស្រស់ ជាប្រភេទអាហារការពារដល់រាង្គកាយ
  • ណែនាំមហាជនអោយងាកត្រឡប់មកបរិភោគនូវអាហារការពាររាង្គកាយ
  • សុខុដុមរម្យនាអាហារ និងការ​បរិភោគឲ្យស្និតដូចអាហារក្នុងគ្រួសារ/ផ្ទះ
  • ចូលរួមថែរក្សា លើកស្ទួយមុខម្ហូបប្រពៃណីជាតិ និងរក្សាការរចនាជាទម្រង់ប្រពៃណីជាតិ(ខ្មែរ)
  • ក្រោកឈរប្រឈមប្រគួតប្រជែងជាមួយម្ហូបបរទេស និងអាហារប្រភេទស្ថាបនានាដែលកំពុងធ្វើឲ្យ ប៉ះពាល់ដល់សុខភាពមហាជន
  • ជាទីប្រឹក្សាយោបល់ និងការចែករំលែកចំណេះដឹងស្តីពីការធ្វើម្ហូបប្រពៃណីខ្មែរគ្រប់ប្រភេទ
  • លើកទឹកចិត្ត ជម្រុញ និងជួយក្នុងការប្រើប្រាស់វត្ថុធាតុដើមផលិត បែបថ្មីស្រស់ ធម្មជាតិ ក្នុងស្រុក ស្ទើរ១០០%
  • ធ្វើវិមជ្ឃការអាហារដ្ឋានទៅកាន់ និងកៀកហ្នឹងតម្រូវការមហាជន ទូលំទូលាយ និងគ្រប់ទីកន្លែង
  • រុករក ស្រាវជ្រាវ ចងក្រង ពីមុខម្ហូប និងប្រភពវត្ថុធាតុដើមជា(ធាតុចូល) ពិសេសបន្លែកម្ររ ខ្មែរនៅតាមបណ្តាខេត្តនានា តំបន់ភូមិសាស្រ្ត និងរដូវកាល
  • ចូលរួម លើកតម្កើន បន្សីនិងជាប់ពាក់ព័ន្ធយ៉ាងជិតស្និតទៅនឹងកសិកម្ម-ចម្ការ និងពិធីបុណ្យវប្បធម៌ ប្រពៃណីជាតិគ្រប់សណ្ឋាន។

យុទ្ធសាស្រ្ត

[ មាតុភូមិ ® ] មានយុទ្ធសាស្រ្តជាចំបងគឺ សេចក្តីស្មោះត្រង់ជាមួយ មហាជន/អតិថិជន លើការជ្រើសរើសសម្រាំង វត្ថុធាតុដើមបែបធម្មជាតិ និងថ្មីស្រស់។

ចក្ខុវិស័យ

[ មាតុភូមិ ® ] មានចក្ខុវិស័យឆ្ពោះទៅចូលរួមរក្សាសុខភាពមហាជនទូទៅ ការចែករំលែក រក្សានិងលើកតម្កើនមរតក ម្ហូបប្រពៃណីជាតិ។

បើកដំណើរការ

5 ឆ្នាំ

បម្រើជូនម្ហូបប្រពៃណីខ្មែរ

200 មុខ

គាស់កកាយអន្លក់បន្លែខ្មែរ

400 ប្រភេទ

ផ្តល់ការងារដល់បុគ្គលិកខ្មែរ

600 នាក់

បុគ្គលិកឆ្នើមរបស់យើង

ជួន ធីតា

ចុងភៅជំនាញ ២០ឆ្នាំ

ជួន សុគន្ធា

ចុងភៅជំនាញ ១៥ឆ្នាំ

ឈឹម នី

ចុងភៅជំនាញ ៨ឆ្នា

អុីន ធារី

ចុងភៅជំនាញ ៥ឆ្នាំ

ឈីម ឡុងនីស្រីណុច

ចុងភៅជំនាញ ៥ឆ្នាំ